គ្រីស្ទបរិស័ទពិតប្រាកដ
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានដាក់ពាក្យសុំធ្វើការ ក្នុងអង្គការគ្រីស្ទបរិស័ទមួយ ហើយគេក៏បានបង្ហាញនូវបទបញ្ជាផ្ទៃក្នុងមួយ ដែលបានហាមមិនឲ្យ ប្រើគ្រឿងស្រវឹង បារី និងប្រព្រឹត្តនូវការកម្សាន្តសប្បាយមួយចំនួន។ ពួកគេរំពឹងថា បុគ្គលិកទាំងឡាយមានអាកប្បកិរិយាដែលសមជាគ្រីស្ទបរិស័ទ។ ខ្ញុំអាចយល់ស្របនឹងបទបញ្ជាផ្ទៃក្នុងនេះ ព្រោះខ្ញុំមិនប្រព្រឹត្តនូវរឿងទាំងអស់នេះទេ ដោយវាខុសនឹងជំនឿរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាគេមិនដាក់បំរាម មិនឲ្យបុគ្គលិកមានអាកប្បកិរិយាក្រអឺតក្រទម មិនគិតពីអារម្មណ៍អ្នកដទៃ កាច មានការរស់នៅបែបសាច់ឈាម និងចូលចិត្តរិះគន់គេជាដើម?
យើងមិនអាចកំណត់អត្តសញ្ញាណរបស់អ្នកដើរតាមព្រះយេស៊ូវ ដោយផ្អែកទៅលើច្បាប់ ឬក្រឹត្យវិន័យដែលពួកគេបានធ្វើតាមនោះទេ។ តែយើងត្រូវមើលគុណភាពនៃជីវិតខាងវិញ្ញាណ ឬទីបន្ទាល់ដ៏ល្អនៃការរស់នៅរបស់ពួកគេ។
តាមការរៀបរាប់អំពីព្រះពរព្រះ ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១០ យើងអាចនិយាយជាសង្ខេប អំពីទីបន្ទាល់ដ៏ល្អនោះថា អ្នកដែលមានព្រះវិញ្ញាណនៃព្រះយេស៊ូវគង់នៅ និងពឹងផ្អែកលើព្រះអង្គ ជាមនុស្សបន្ទាបខ្លួន និងមិនអាត្មានិយម។ ពួកគេមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខលំបាករបស់អ្នកដទៃ។ ពួកគេមានចិត្តសុភាព និងសប្បុរស។ ពួកគេចង់បានសេចក្តីល្អសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ពួកគេមានចិត្តមេត្តា ចំពោះអ្នកដែលកំពុងជួបការលំបាក និងបរាជ័យ។
ពួកគេមានចិត្តគំនិតតែមួយ នៅក្នុងការស្រឡាញ់ព្រះយេស៊ូវ។ ពួកគេមានសន្តិភាពក្នុងចិត្ត ហើយក៏បន្សល់ទុកនូវកេរដំណែលនៃសន្តិភាពដល់អ្នកជំនាន់ក្រោយ។ ពួកគេមានចិត្តសប្បុរសចំពោះអ្នកដែលធ្វើខុសមកលើពួកគេ ដោយធ្វើការល្អ ស្នងការអាក្រក់។ និយាយរួម ពួកគេមានពរ ឬមានអំណរ ដោយសារទីបន្ទាល់ដ៏ល្អនេះ។
ការរស់នៅប្រភេទនេះ ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ និងជាការរស់នៅរបស់អ្នកចូលមករកព្រះយេស៊ូវ ហើយទូលសូមការរស់នៅប្រភេទនេះ។—David H.…
ព្រះអង្គឆ្លើយតបតាមរយៈការបង្ហាញព្រះចេស្តា
ក្នុងពេលដែលមានព្យុះរន្ទះ ខ្ញុំ និងកូនស្រីខ្ញុំ អាយុ៦ឆ្នាំ កំពុងតែអង្គុយនៅលើកម្រាលឥដ្ឋ មើលតាមបង្អួចកញ្ចក់ ឃើញផ្លេកបន្ទោរកំពុងបញ្ចេញពន្លឺភ្លឺចិញ្ចាច។ នាងក៏បានលាន់មាត់ម្តងហើយម្តងទៀតថា "ព្រះអង្គពិតជាធំអស្ចារ្យណាស់”។ ខ្ញុំក៏មានអារម្មណ៍ដូចនេះដែរ។ ពេលនោះយើងដឹងច្បាស់ថា យើងតូចទាបប៉ុណ្ណា ហើយព្រះអង្គមានអំណាចចេស្តាប៉ុណ្ណា។ ខ្ញុំក៏បាននឹកចាំបទគម្ពីរយ៉ូបដែលបានចោទសួរថា "តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា?"(យ៉ូហាន ៣៨:២៤)។
ត្រង់ចំណុចនេះ លោកយ៉ូបចាំបាច់ត្រូវរំឭក អំពីអំណាចចេស្តាព្រះ(ខ.៣៤-៤១)។ ជីវិតរបស់គាត់ជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនៗរបស់គាត់បានស្លាប់អស់។ គាត់បាត់បង់ទ្រព្យសម្បត្តិគ្មានសល់។ គាត់មានជម្ងឺជាប់ខ្លួន ហើយភរិយាគាត់បានលើកទឹកចិត្តគាត់ឲ្យបោះបង់ចោលសេចក្តីជំនឿទៀត(២:៩)។ ទីបំផុត លោកយ៉ូបក៏បានទូលសួរព្រះថា ហេតុអ្វី? (ជំពូក២៤) ហើយព្រះអង្គក៏បានឆ្លើយតប ពីក្នុងខ្យល់ព្យុះមក(ជំពូក ៣៨)។
ព្រះអង្គបានរំឭកលោកយ៉ូបថា ព្រះអង្គកំពុងតែគ្រប់គ្រងលើអ្វីៗទាំងអស់ នៅលើពិភពលោកនេះ(ជំពូក៣៨)។ ការនេះក៏បានកម្សាន្តចិត្តគាត់ ហើយគាត់ក៏បានឆ្លើយតបថា " កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ ”(៤២:៥)។ ដូចនេះ លោកយ៉ូបក៏បានយល់ច្បាស់ថា ព្រះអង្គមិនដូចអ្វីដែលយើងគិតឡើយ។
ពេលដែលជីវិតស្ថិតក្នុងភាពអស់សង្ឃឹម យើងត្រូវនឹកចាំថា ព្រះដែលបានបង្កើតពិភពលោក ទ្រង់ធំ និងមានក្តីស្រឡាញ់ល្មមនឹងអាចថែរក្សាយើង។ យើងថែមទាំងអាចចាប់ផ្តើមច្រៀងបទចម្រៀងថ្វាយបង្គំ ដែលរៀបរាប់អំពីព្រះចេស្តា និងភាពអស្ចារ្យរបស់ព្រះអង្គទៀតផង។—Daniel Ryan Day
ការបដិសេធន៍ដ៏មុតមាំ
ពេលដែលពួកណាហ្ស៊ីបានជ្រើសរើសលោកហ្វ្រង់ យ៉ាហ្គ័រស្តាទ័រ(Franz Jägerstätter) ឲ្យចូលធ្វើទ័ព ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គាត់ក៏បានបញ្ចប់ការហ្វឹកហាត់ទាហានថ្នាក់មូលដ្ឋាន តែគាត់បានបដិសេធន៍មិនព្រមធ្វើស្បថសច្ចានូវភាពស្មោះស្ម័គ្រចំពោះលោកអាដូហ្វ អ៊ីត្ល៊ែ(Adolf Hitler)ឡើយ។ ពួកអាជ្ញាធរបានអនុញ្ញាតឲ្យលោកហ្វ្រែងវិលត្រឡប់ទៅកសិដ្ឋានរបស់គាត់វិញ តែក្រោយមក ក៏បានកោះហៅគាត់ឲ្យបំពេញតួនាទីសកម្ម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានស្គាល់មនោគមវិជ្ជារបស់ពួកណាហ្ស៊ីកាន់តែច្បាស់ និងបានដឹងអំពីអំពើប្រល័យពូជសាសន៍មកលើជនជាតិយូដា គាត់ក៏បានសម្រេចចិត្តថា នៅតែស្មោះស្ម័គ្រចំពោះព្រះ គឺមានន័យថា គាត់នឹងមិនអាចទៅប្រយុទ្ធ ដើម្បីពួកណាហ្ស៊ីបានទេ។ គេក៏បានចាប់ខ្លួនគាត់ ហើយកាត់ទោសប្រហារជីវិត ដោយបន្សល់ទុកនូវភរិយា និងកូនស្រី៣នាក់។
ជាយូរឆ្នាំមកហើយ អ្នកជឿព្រះយេស៊ូវជាច្រើននាក់ បានប្រឆាំងយ៉ាងមុតមាំ ចំពោះការបង្ខំឲ្យឈប់ស្តាប់បង្គាប់ព្រះ ទោះពួកគេជួបការគំរាមសម្លាប់ក៏ដោយ។ នៅក្នុងរឿងរបស់លោកដានីយ៉ែល ស្តេចបានចេញបញ្ជា ដោយគំរាមថា អ្នកណាដែលអធិស្ឋានទៅរកព្រះណាមួយ ឬមនុស្សណាម្នាក់ ក្រៅពីស្តេច(ដានីយ៉ែល ៦:១២) នឹងត្រូវគេបោះចូលទៅក្នុងរូងតោមិនខាន។ តែលោកដានីយ៉ែលនៅតែស្មោះត្រង់ចំពោះព្រះ ដោយមិនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ “លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”(ខ.១០)។ លោកហោរារូបនេះ បានលុតជង្គង់ចុះនៅចំពោះព្រះ តែមួយអង្គទេ ទោះគាត់នឹងជួបគ្រោះថ្នាក់អ្វីក៏ដោយ។
ជួនកាល ការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់។ ទោះមនុស្សនៅជុំវិញយើងបញ្ចុះបញ្ចូលយើង ឲ្យទទួលយកទស្សនៈដែលពេញនិយមក៏ដោយ ទោះកេរ្តិ៍ឈ្មោះយើង ឬជីវិតយើងអាចជួបគ្រោះថ្នាក់ក៏ដោយ ចូរយើងកុំឈប់ស្តាប់បង្គាប់ព្រះ។ ជួនកាល ទោះយើងត្រូវជួបការខាតបង់ធំយ៉ាងណាក៏ដោយ យើងត្រូវឆ្លើយតប ដោយការបដិសេធន៍ដ៏មុតមាំ។—Winn Collier
របៀបដែលព្រះអង្គស្អាងយើងឡើងវិញ
បទចម្រៀងដែលមានចំណងជើងថា “ចាប់តំាងពីពេលនេះទៅ” ស្ថិតក្នុងចំណោមបទចម្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត ក្នុងខ្សែភាពយន្តបែបបទចម្រៀង មានចំណងជើងថា មនុស្សព្រឹលដ៏អស្ចារ្យបំផុត ។ បទចម្រៀងនេះរៀបរាប់អំពីតួឯក ក្នុងរឿងនេះ ដែលមានការភ្ញាក់រឭក បន្ទាប់ពីបានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិគាត់មានរបួសផ្លូវចិត្ត។ បទចម្រៀងនេះបានបង្ហាញនូវក្តីអំណរ នៃការវិលត្រឡប់មកផ្ទះវិញ ហើយរកឃើញថា អ្វីដែលយើងមានស្រាប់ គឺលើសពីតម្រូវការរបស់យើង។
បទគម្ពីរហូសេបានបញ្ចប់ ដោយការពិពណ៌នាស្រដៀងនេះផងដែរ គឺនិយាយអំពីក្តីអំណរ និងការដឹងគុណ ចំពោះការស្អាងឡើងវិញ ដែលព្រះទ្រង់មានសម្រាប់អ្នកដែលវិលត្រឡប់មករកព្រះអង្គវិញ។ សៀវភៅនេះភាគច្រើន ប្រៀបធៀបទំនាក់ទំនងរវាងព្រះ និងរាស្រ្តទ្រង់ ទៅនឹងទំនាក់ទំនងរវាងប្តីប្រពន្ធដែលផិតក្បត់ ពោលគឺបានឆ្លុះបញ្ចាំង អំពីការដែលជនជាតិអ៊ីស្រាអែលមិនបានស្រឡាញ់ព្រះអង្គ និងរស់នៅថ្វាយព្រះអង្គ។
ប៉ុន្តែ ក្នុងជំពូក ១៤ លោកហូសេបានលើកឡើង អំពីព្រះបន្ទូលសន្យា អំពីសេចក្តីស្រឡាញ់ ព្រះគុណ និងការស្អាងឡើងវិញ ដែលគ្មានព្រំដែន ដែលមានសម្រាប់អ្នកដែលងាកបែរមករកព្រះអង្គវិញ ដោយចិត្តសោកស្តាយ ចំពោះការដែលពួកគេបានបោះបង់ចោលព្រះអង្គ(ខ.១-៣)។ ព្រះអង្គបានសន្យាថា “អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត”(ខ.៤)។ ហើយអ្វីៗដែលបាក់បែក ហាក់ដូចជាមិនអាចជួសជុលបាន នឹងរកឃើញភាពពេញលេញ និងភាពពេញបរិបូរ ដ្បិតព្រះគុណព្រះ គឺប្រៀបដូចជាទឹកសន្សើម ដែលធ្វើឲ្យរាស្រ្តទ្រង់ រីកដូចផ្កា ហើយលូតលាស់ឡើងថ្មី(ខ.៥-៧)។
ពេលណាយើងធ្វើឲ្យអ្នកដទៃឈឺចាប់ ឬយើងបានចិត្ត ដោយសារព្រះទ្រង់ល្អចំពោះយើង នោះយើងងាយនឹងសន្និដ្ឋានថា យើងបានធ្វើឲ្យខូចអំណោយ ដែលព្រះទ្រង់បានប្រទានមកយើងហើយ។ តែពេលណាយើងងាកមករកព្រះអង្គវិញ…
ការរើសអើង និងការអត់ឱនទោស
បន្ទាប់ពីបានស្តាប់លោកគ្រូគង្វាលអធិប្បាយព្រះបន្ទូល អំពីការកែតម្រង់ និងអំពើអយុត្តិធម៌ សមាជិកពួកជំនុំម្នាក់ បានដើរចូលមករកលោកគ្រូគង្វាល ដោយការទូញយំ ហើយក៏បាននិយាយសុំទោស និងសារភាពថា នៅក្នុងការបោះឆ្នោតជ្រើសរើសគ្រូគង្វាលថ្ងៃមុន គាត់មិនបានបោះឆ្នោតឲ្យលោកគ្រូគង្វាល ដែលជាជនស្បែកខ្មៅ ព្រោះគាត់មានការប្រកាន់ពូជសាសន៍។ គាត់ក៏បាននិយាយថា “សូមលោកគ្រូអត់ទោសឲ្យខ្ញុំ។ ខ្ញុំមិនចង់ឲ្យកាកសំណល់នៃការប្រកាន់ពូជសាសន៍ ធ្លាក់មកលើជីវិតរបស់កូនៗខ្ញុំទេ។ ខ្ញុំមិនបានបោះឆ្នោតឲ្យលោកគ្រូ។ ខ្ញុំខុសហើយ”។ នៅចំពោះមុខនៃការសម្រក់ទឹកភ្នែក និងការសារភាពរបស់គាត់ លោកគ្រូគង្វាលក៏បានស្រក់ទឹកភ្នែក និងអត់ឱនទោសឲ្យគាត់។ មួយសប្តាហ៍ក្រោយមក ពួកជំនុំទាំងមូលក៏បានអរសប្បាយ ពេលដែលបានស្តាប់បុរសម្នាក់នេះ ចែកចាយទីបន្ទាល់ អំពីការដែលព្រះទ្រង់បានធ្វើការក្នុងចិត្តគាត់។
សូម្បីតែលោកពេត្រុស ដែលជាសិស្សរបស់ព្រះយេស៊ូវ និងជាមេដឹកនាំ ក្នុងពួកជំនុំដំបូង ក៏ត្រូវការការកែតម្រង់ផងដែរ ព្រោះគាត់មានការគិតខុស ចំពោះអ្នកដែលមិនមែនជាជនជាតិយូដា។ ការបរិភោគ និងការផឹកជាមួយសាសន៍ដទៃ(ដែលគេរាប់ថា មិនស្អាត) គឺជាការបំពានច្បាប់សង្គម និងសាសនារបស់សាសន៍យូដា។ លោកពេត្រុសនិយាយថា “អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ”(កិច្ចការ ១០:២៨)។ ទាល់តែគាត់បានឃើញការអស្ចារ្យរបស់ព្រះ(ខ.៩-២៣) ទើបគាត់ជឿថា គាត់មិនត្រូវរាប់នរណាម្នាក់ថា “មិនស្អាត ឬមិនបរិសុទ្ធឡើយ”(ខ.២៨)។
តាមរយៈការបង្រៀនព្រះបន្ទូល ការប៉ះពាល់ចិត្តពីព្រះវិញ្ញាណ និងបទពិសោធន៍ជីវិត ព្រះទ្រង់បន្តធ្វើការក្នុងចិត្តមនុស្ស ដើម្បីកែតម្រង់ទស្សនៈមិនត្រឹមត្រូវ ដែលពួកគេមានចំពោះអ្នកដទៃ។ ព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថា “ព្រះអង្គមិនរើសមុខអ្នកណាទេ”(ខ.៣៤)។—Arthur Jackson
ធ្វើដំណើរឆ្លងកាត់ខ្យល់ព្យុះនៃជីវិត
កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៩ យន្តហោះតូចមួយគ្រឿង ដែលបើកបរដោយលោកចន អេហ្វ ខេនេឌី ជូនា(John F. Kennedy Jr.) បានធ្លាក់ នៅក្នុងមហាសមុទ្រអាត្លង់ទិច។ អ្នកស៊ើបអង្កេតទាំងឡាយ បានសន្និដ្ឋានថា គ្រោះថ្នាក់នេះ គឺបណ្តាលមកពីកំហុសដ៏សាមញ្ញមួយ ក្នុងការបើកបរ ដែលគេហៅថា ការវង្វេងស្មារតីនៅលើអាកាស។ បាតុភូតិនេះកើតឡើង ពេលដែលអ្នកបើកបរមិនអាចមើលឃើញច្បាស់ ហើយក៏វង្វេងស្មារតី និងភ្លេចពឹងផ្អែកលើឧបករណ៍របស់ខ្លួន ដើម្បីស្វែងរកគោលដៅដោយសុវត្ថិភាព។
ខណៈពេលដែលយើងធ្វើដំណើរក្នុងជីវិតនេះ ជាញឹកញាប់ ពេលណាយើងមានអារម្មណ៍ថា ការរស់នៅហាក់ដូចជាពិបាកពេក យើងក៏បានវង្វេងស្មារតី។ រឿងដ៏សោកសៅ ដែលមិននឹកស្មានដល់ មានដូចជា ការកើតជម្ងឺមហារីកការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ ការក្បត់របស់មិត្តភក្តិជាដើម គឺសុទ្ធតែងាយនឹងនាំឲ្យយើងមានអារម្មណ៍វង្វេង និងភ័ន្តភាំង។
ពេលណាយើងស្ថិតក្នុងស្ថានភាពបែបនេះ យើងអាចអធិស្ឋានតាមបទគម្ពីរទំនុកដំកើង ជំពូក ៤៣។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះ កំពុងតែមានអារម្មណ៍ថា ពិបាកពេក ដោយជួបការបាត់បង់ ហើយហ៊ុមព័ទ្ធទៅដោយ ការអាក្រក់ និងអំពើអយុត្តិធម៌។ ស្ថិតក្នុងពេលដ៏អស់សង្ឃឹមនោះ គាត់ក៏បានទូលអង្វរដល់ព្រះ សូមការដឹកនាំរបស់ព្រះអង្គ ដើម្បីជួយឲ្យគាត់អាចឆ្លងកាត់ស្ថានភាពដ៏ពិបាកនោះ ទៅដល់គោលដៅរបស់គាត់ ដែលជាព្រះវត្តមានព្រះអង្គ(ខ.៣-៤)។ គាត់ដឹងថា គាត់នឹងរកឃើញក្តីសង្ឃឹម និងក្តីអំណរជាថ្មី ក្នុងព្រះវត្តមានព្រះ។
តើអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទូលសូមការនាំផ្លូវពីព្រះ…
ការអធិស្ឋាន ដោយទំនុកចិត្ត
លោករីឆាត(Richard) និងអ្នកស្រីស៊ូសាន(Susan) មានការសប្បាយចិត្តណាស់ ពេលដែលអ្នកស្រីស៊ូសានមានផ្ទៃពោះ បន្ទាប់ពីពួកគេបានព្យាយាមអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាសុខភាពរបស់នាង អាចបណ្តាលឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់ ដូចនេះ លោករីឆាតបានអធិស្ឋានរៀងរាល់យប់ ឲ្យភរិយា និងកូនរបស់គាត់។ យប់មួយនោះ លោករីឆាតគិតថា គាត់មិនចាំបាច់ត្រូវអធិស្ឋានខ្លាំងពេកទេ ហើយយល់ឃើញថា ព្រះទ្រង់បានសន្យាថា នឹងធ្វើឲ្យអ្វីៗបានសម្រេច តាមបំណងព្រះទ័យទ្រង់។ មួយសប្តាហ៍ក្រោយមក អ្នកស្រីស៊ូសានក៏បានរលូតកូន។ លោករីឆាតមានការឈឺចាប់យ៉ាងខ្លាំង។ គាត់ឆ្ងល់ថា តើគាត់បានបាត់បង់កូន ដោយសារគាត់មិនបានអធិស្ឋានគ្រប់គ្រាន់ឬ?
ពេលយើងអានរឿងនេះដំបូង យើងប្រហែលជានឹកឃើញរឿងប្រៀបប្រដូចមួយ។ ក្នុងរឿងនោះ អ្នកជិតខាងម្នាក់(ជួនកាល ជាតំណាងឲ្យព្រះ) បានងើបពីដំណេក ដើម្បីជួយមិត្តសំឡាញ់ម្នាក់ ដោយសារមិត្តសំឡាញ់នោះបានមករកគាត់ម្តងហើយម្តងទៀត(លូកា ១១:៥-៨)។ យើងប្រហែលជាអានរឿងប្រៀបប្រដូចនេះ ហើយគិតថា ព្រះទ្រង់នឹងប្រទានអ្វីដែលយើងត្រូវការ ទាល់តែយើងទទូចរំអុកទ្រង់។ ហើយបើយើងមិនអធិស្ឋានឲ្យខ្លាំងទេ ព្រះអង្គប្រហែលមិនជួយយើងទេ។
ប៉ុន្តែ យើងយល់ច្រឡំហើយ។ តាមពិត រឿងប្រៀបប្រដូចនេះចង់បង្រៀនយើងថា បើអ្នកជិតខាងដែលមិនល្អឥតខ្ចោះបានជួយយើង ពេលដែលយើងទទូចរំអុកគាត់ហើយ ចុះទំរាំតែព្រះវរបិតា ដែលមិនមានព្រះទ័យអាត្មានិយមសោះ នឹងជួយយើងជាងអម្បាលម៉ាន។ ដូចនេះ យើងអាចទូលសូមដោយជំនឿ(ខ.៩-១០) ដោយដឹងថា ព្រះទ្រង់ធំប្រសើរ ជាងមនុស្សដែលមិនល្អឥតខ្ចោះ(ខ.១១-១៣)។ ព្រះអង្គមិនមែនជាអ្នកជិតខាង ក្នុងរឿងប្រៀបប្រដូចនេះទេ តែផ្ទុយពីអ្នកនោះ។
ខ្ញុំក៏បានប្រាប់លោករីឆាតថា “ខ្ញុំមិនដឹងថា ហេតុអ្វីអ្នកបាត់បង់កូនរបស់អ្នកទេ…
ស្តាប់ និងរៀនសូត្រ
ថ្ងៃមួយ ខ្ញុំឃើញគេដាក់តាំងរូបតុក្កតាសត្វឥន្ទ្រីធំមួយក្បាល ដែលគេបានផ្លុំខ្យល់ចូលឲ្យប៉ោង នៅក្នុងទីធ្លាមុខផ្ទះ។ នៅលើតុក្កតានោះមានពណ៌សម្បុរដូចទង់ជាតិរបស់សហរដ្ឋអាមេរិក។ មានឡានធំមួយកំពុងតែចតនៅលើផ្លូវចូលផ្ទះគាត់។ បង្អួចទាំងសង្ខាងរបស់ឡានមានរូបទង់ជាតិ ហើយកាងខាងក្រោយមានបិទស្ទីគ័រដែលបង្ហាញពីការស្នេហាជាតិ។ ប៉ុន្តែ ផ្ទះអ្នកជិតខាងដែលនៅទល់មុខផ្ទះគាត់ បានដាក់ផ្លាកដែលមានសរសេរពាក្យស្លោក ស្តីអំពីបញ្ហាអយុត្តិធម៌ក្នុងសង្គម ដែលគេបានផ្សព្វផ្សាយក្នុងសារព័ត៌មាន កាលពីពេលថ្មីៗនេះ។
យើងប្រហែលជាឆ្ងល់ថា តើម្ចាស់ផ្ទះទាំងពីរនេះ កំពុងតែមានជម្លោះជាមួយគ្នា ឬជាមិត្តភក្តិនឹងគ្នា? តើគ្រួសារទាំងពីរអាចជាអ្នកជឿព្រះយេស៊ូវទេ? ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យអនុវត្តតាមបទគម្ពីរ យ៉ាកុប ១:១៩ ដែលបានចែងថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”។ មានពេលញឹកញាប់ពេកហើយ ដែលយើងមានការរឹងចចេស មិនព្រមបោះបង់ចោលគំនិតរបស់យើង ហើយមិនព្រមយកគំនិតរបស់អ្នកដទៃមកពិចារណា។ សៀវភៅអត្ថាធិប្បាយរបស់លោកហេនរី មេធ្យូ(Matthew Henry) បានពន្យល់ថា យើងគួរតែឆាប់ស្តាប់គេនិយាយហេតុផល និងការពិត ហើយយឺតនឹងនិយាយ … ហើយ ពេលណាយើងនិយាយ យើងមិនត្រូវនិយាយទាំងកំហឹងឡើយ។
ដើម្បីរៀនសូត្រ យើងចាំបាច់ត្រូវស្តាប់គេ។ យើងអាចអនុវត្តតាមព្រះបន្ទូលព្រះ ក្នុងកណ្ឌគម្ពីរយ៉ាកុបបាន ទាល់តែយើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគោរពអ្នកដទៃ ដោយស្ម័គ្រពីចិត្ត។ ព្រះអង្គសព្វព្រះទ័យនឹងជួយយើង ឲ្យមានការផ្លាស់ប្តូរក្នុងចិត្ត និងអត្តចរិតរបស់យើង។ តើយើងបើកចិត្តចំហ ដើម្បីស្តាប់ និងរៀនសូត្រឬទេ?—Anne Cetas
ការស្រេកឃ្លានរកព្រះ
ពេលដែលលោកខន័រ(Conner) និងអ្នកស្រីសារ៉ា ស្ម៊ីត(Sarah Smith) បានផ្លាស់ទៅរស់នៅ កន្លែងផ្សេង នៅចម្ងាយ៧គីឡូម៉ែត្រ ពីកន្លែងចាស់ សត្វឆ្មារបស់ពួកគេ ឈ្មោះ ស្ម័រ(S’mores) បានបង្ហាញការមិនពេញចិត្ត ដោយរត់ចេញពីផ្ទះ។ ថ្ងៃមួយ អ្នកស្រីសារ៉ាក៏បានឃើញរូបថតផ្ទះចាស់របស់គាត់ នៅកសិដ្ឋាន នៅលើបណ្តាញសង្គម ដែលគេទើបតែថតថ្មីៗ។ គាត់ក៏បានឃើញសត្វឆ្មាគាត់ ក្នុងរូបនោះ។
គ្រួសារមួយនេះក៏បានទៅយកវាមកវិញ ដោយចិត្តរីករាយ។ តែវានៅតែរត់គេចទៀត។ តើវារត់ទៅណាទៀត? លើកនេះ គ្រួសារដែលបានទិញផ្ទះចាស់របស់ពួកគេបានយល់ព្រមចិញ្ចឹមវាផងដែរ។ គ្រួសារមួយនេះ មិនអាចធ្វើឲ្យវា ឈប់វិលត្រឡប់មកផ្ទះចាស់វិញបានឡើយ។
លោកនេហេមាមានមុខនាទីធំមួយ នៅក្នុងរាជវាំងរបស់ស្តេច ប៉ុន្តែ ចិត្តរបស់គាត់មិននៅក្នុងរាជវាំងនោះទេ។ គាត់ទើបតែបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីស្ថានភាពដ៏ដុនដាប នៃទីក្រុងដែលគេបានបញ្ចុះសពរបស់បុព្វបុរសគាត់(នេហេមា ២:៣)។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍ តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ”(១:៨-៩)។
គេថា ផ្ទះយើងនៅទីណា នោះចិត្តរបស់យើងនៅទីនោះដែរ។ ក្នុងករណីរបស់លោកនេហេមា ការចង់វិលត្រឡប់ទៅផ្ទះវិញ មិនគ្រាន់តែដោយសារចិត្តគាត់បានចងភ្ជាប់នឹងទឹកដីកំណើតប៉ុណ្ណោះទេ។…
កំហុសរីករាលដាល
ទោះស៊ែម(Sam) មិនបានធ្វើអ្វីខុសក៏ដោយ ក៏គាត់នៅតែបាត់បង់ការងាររបស់គាត់ នៅក្នុងផ្នែកដំឡើងរថយន្ត។ ការធ្វេសប្រហែសរបស់ផ្នែកមួយទៀត ក្នុងផ្នែកដំឡើងរថយន្ត បាននាំឲ្យមានបញ្ហាមួយចំនួន នៅក្នុងរថយន្តដែលពួកគេបានផលិត។ បន្ទាប់ពីព័ត៌មានបានចុះផ្សាយ អំពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីឡានទាំងនោះ អតិថិជនដែលមានការព្រួយបារម្ភក៏បានឈប់ទិញឡានដែលមានផ្លាកយីហោរបស់ក្រុមហ៊ុនពួកគេ។ ក្រុមហ៊ុននោះត្រូវតែកាត់បន្ថយចំនួនបុគ្គលិក បណ្តាលឲ្យស៊ែមត្រូវបាត់បង់ការងារ។ កំហុសរបស់គេ បានរាលដាលមកដល់គាត់ រឿងនេះអយុត្តិធម៌សម្រាប់គាត់ណាស់។
កំហុសដែលរាលដាលដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តបានកើតឡើង បន្ទាប់ពីមនុស្សដំបូងបានធ្វើបាបទាស់នឹងព្រះ។ អ័ដាម និងនាងអេវ៉ាក៏ចាប់ផ្តើមមានការខ្មាសអៀនចំពោះភាពអាក្រាតរបស់ខ្លួន ដូចនេះ ព្រះទ្រង់ក៏បានយកស្បែកសត្វមកដណ្តប់កាយរបស់អ្នកទាំងពីរ(លោកុប្បត្តិ ៣:៣១)។ នេះជាទិដ្ឋភាពដ៏សែនឈឺចាប់ តែសត្វមួយចំនួន ដែលធ្លាប់តែរស់នៅ ដោយសុខសាន្តក្នុងសួនច្បារអេដែន ត្រូវបានសម្លាប់យកស្បែក ដើម្បីដណ្តប់កាយពួកគេ។
ក្រោយមក មានសត្វជាច្រើនទៀត ដែលត្រូវគេសម្លាប់។ ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែលថា “រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច”(អេសេគាល ៤៦:១៣)។ ដោយសារគេត្រូវសម្លាប់សត្វរាល់ថ្ងៃធ្វើជាដង្វាយដល់ព្រះ នោះតើមានសត្វប៉ុន្មានពាន់ក្បាលត្រូវគេសម្លាប់ ដោយសារបាបរបស់មនុស្ស? ការស្លាប់របស់សត្វទំាងនោះ មានភាពចាំបាច់ នៅក្នុងការគ្របបាំងអំពើបាបរបស់យើង រហូតដល់ពេលដែលព្រះយេស៊ូវ ជាកូនចៀមនៃព្រះសុគតនៅលើឈើឆ្កាង ដើម្បីលោះយើងឲ្យរួចពីបាប តែម្តងជាសម្រេច(យ៉ូហាន ១:២៩)។ នេះជាការជួសជុលសម្រាប់កំហុសដែលបានរាលដាលនោះ។ ដោយសារបាបរបស់អ័ដាម មនុស្សទាំងអស់ត្រូវតែស្លាប់ ដូចនេះ ការស្តាប់បង្គាប់របស់ព្រះគ្រីស្ទចំពោះព្រះវរបិតា បានជួយឲ្យអ្នកជឿព្រះអង្គ ផ្សះផ្សាទំនាក់ទំនងជាមួយព្រះឡើងវិញ(រ៉ូម ៥:១៧-១៩)។ ព្រះយេស៊ូវគ្មានបាប…